សេចក្តីលម្អិត៖: ក្នុងឆ្នំា២០២០ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៣២៤.៣៦៧.៨៥៦.០០០រៀល កើនឡើងជាងឆ្នំា២០១៩ ចំនួន ១០៧.៨៧១.០៤០.០០០រៀល ឬ ៤៩,៨៣% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៨៨.៣៥១.៨៤៥.០០០រៀល កើនឡើងចំនួន ៥៥.០៥៩.៩៣២.០០០រៀល ឬ ១៦៥,៣៩% បើធៀបនឹងឆ្នំា២០១៩។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០២០ នេះដែរ ទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ១.៨៦៤.៦១៨.១៤០.០០០រៀល កើនឡើងចំនួន ២៦០.២៧៤.២១៨.០០០រៀល ឬ ១៦,២២% និងមូលធនសរុបមានចំនួន ៩៨២.០៥២.៦៥៧.០០០រៀល កើនឡើងចំនួន ៦៨.៣៤៨.០១៨.០០០រៀល ឬ ៧,៤៨%។
អនុបាតហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០២០ មានដូចខាងក្រោម៖
១. អនុបាតសន្ទនីយភាព :
១.១ អនុបាតចរន្ត : ១,០៨ ដង
១.២ អនុបាតចរន្តលឿន : ០,៦៨ ដង
២. អនុបាតចំណេញភាព :
២.១ អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម : ៥,០៩ %
២.២ អនុបាតចំណេញធៀបនឹងមូលធន : ៩,៣២ %
២.៣ អនុបាតគម្លាតចំណេញដុល : ៣៩,៩៥ %
២.៤ អនុបាតគម្លាតចំណេញភាព : ២៧,២៤ %
២.៥ ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ : ១.០១៥,៨៥ រៀល
៣. អនុបាតលទ្ធភាពសងការប្រាក់ : ៧,៨៧ ដង
សម្រាប់ឆ្នាំ ២០២១ រ.ទ.ស.ភ រំពឹងថានឹងទទួលបានចំណេញពិតប្រមាណ ១០៣.៧៤២.៥០៤.០០០រៀល ដូចដែលក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលទាំងពីរបានអនុម័ត។