សេចក្តីលម្អិត៖: ក្នុងត្រីមាសទី១ ឆ្នំា២០២១ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៨៤.៣០៤.៧២៦.០០០រៀល កើនឡើងជាងត្រីមាសទី១ ឆ្នំា២០២០ ចំនួន ៨.៤៨៧.៤១០.០០០រៀល ឬ ១១,១៩% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៣០.៧៧១.៦០៩.០០០រៀល កើនឡើងចំនួន ៤.១៦៧.៦៦៥.០០០រៀល ឬ ១៥,៦៧% បើធៀបនឹងត្រីមាសទី១ ឆ្នំា២០២០។ នាថ្ងៃទី៣១ ខែមីនា ឆ្នំា២០២១ នេះដែរ ទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ១.៩៧៩.២៩១.១១៧រៀល កើនឡើងចំនួន ១១៤.៦៧២.៩៧៧រៀល ឬ ៦,១៥% និងមូលធនសរុបមានចំនួន ១.០៦៨.១២៥.៩០៥រៀល កើនឡើងចំនួន ៨៦.០៧៣.២៤៨.000រៀល ឬ ៨,៧៦%។
អនុបាតហិរញ្ញវត្ថុសម្រាប់ត្រីមាសទី១ ឆ្នាំ២០២១ មានដូចខាងក្រោម៖
១. អនុបាតសន្ទនីយភាព
១.១ អនុបាតចរន្ត ១,៥១ ដង
១.២ អនុបាតចរន្តលឿន ១,១៤ ដង
២. អនុបាតចំណេញភាព
២.១ អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ១,៦០ %
២.២ អនុបាតចំណេញធៀបនឹងមូលធន ៣,០០ %
២.៣ អនុបាតគម្លាតចំណេញដុល ៤១,០២ %
២.៤ អនុបាតគម្លាតចំណេញភាព ៣៦,៥០ %
២.៥ ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ៣៥៣,៨១ រៀល
៣. អនុបាតលទ្ធភាពសងការប្រាក់ ១១៥,៧១ ដង