សេចក្តីលម្អិត៖: ក្នុងត្រីមាសទី៣ ឆ្នំា២០២១ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ១១៥.២៨២.៥៦២.០០០រៀល កើនឡើងជាងត្រីមាសទី៣ ឆ្នំា២០២០ ចំនួន ២៨.៦៩៧.៤៩១.០០០រៀល ឬ ៣៣,១៤% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៥៩.៧៣៨.៦៨០.០០០រៀល កើនឡើងចំនួន ៣២.៥៩៧.៨៣៨.០០០រៀល ឬ ១២០,១១% បើធៀបនឹងត្រីមាសទី៣ ឆ្នំា២០២០។ សម្រាប់រយៈពេល ០៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ រ.ទ.ស.ភ មានចំណូលសរុបចំនួន ២៧៦.៤៦៨.៨៩៥.០០០រៀល កើនឡើងចំនួន ៣៨.៩៨៥.១៦៧.០០០រៀល ស្មើនឹង ១៦,៤២% និងចំណេញសុទ្ធសរុបចំនួន ១០៧.៣២១.០៥៦.០០០រៀល កើនឡើងចំនួន ៣៧.៧៥៥.០២១.០០០រៀល ស្មើនឹង ៥៤,២៧% បើធៀបនឹងរយៈពេល  ០៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០២០។ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០២១ នេះដែរ ទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ២.២៣៧.២២៨.០៥៥.០០០រៀល កើនឡើងចំនួន ៣៧២.៦០៩.៩១៥.០០០រៀល ឬ ១៩,៩៨% និងមូលធនសរុបមានចំនួន ១.១៤៤.៦៧៥.៣៥២.០០០រៀល កើនឡើងចំនួន ១៦២.៦២២.៦៩៥.០០០រៀល ឬ ១៦,៥៦%។
អនុបាតហិរញ្ញវត្ថុសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២១ មានដូចខាងក្រោម៖
១.  អនុបាតសន្ទនីយភាព
១.១  អនុបាតចរន្ត   ២,១៥ ដង
១.២  អនុបាតចរន្តលឿន ១,៥០ ដង
២. អនុបាតចំណេញភាព
២.១  អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម  ២,៧៤ %
២.២  អនុបាតចំណេញធៀបនឹងមូលធន ៥,៣៦ %
២.៣  អនុបាតគម្លាតចំណេញដុល ៥៧,០៨ %
២.៤  អនុបាតគម្លាតចំណេញភាព  ៥១,៨២ %
២.៥  ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ៦៨៦,៨៦ រៀល
៣. អនុបាតលទ្ធភាពសងការប្រាក់ ៩,០៩ ដង