សេចក្តីលម្អិត៖: ក្នុងត្រីមាសទី៤ ឆ្នំា២០២១ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៩២.៦៧៦.៣៦២.០០០រៀល កើនឡើងជាងត្រីមាសទី៤ ឆ្នំា២០២០ ចំនួន ៥.៧៩២.២៣៤.០០០រៀល ឬ ៦,៦៧% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ២១.៩៥២.៨៦១.០០០រៀល កើនឡើងចំនួន ៣.១៦៧.០៥១.០០០រៀល ឬ ១៦,៨៦% បើធៀបនឹងត្រីមាសទី៤ ឆ្នំា២០២០។ សម្រាប់រយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ រ.ទ.ស.ភ មានចំណូលសរុបចំនួន ៣៦៩.១៤៥.២៥៧.០០០រៀល កើនឡើងចំនួន៤៤.៧៧៧.៤០១.០០០រៀល ស្មើនឹង ១៣,៨០% និងចំណេញសុទ្ធសរុបចំនួន ១២៩.២៧៣.៩១៧.០០០រៀល កើនឡើងចំនួន ៤០.៩២២.០៧២.០០០រៀល ស្មើនឹង ៤៦,៣២% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០២០។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០២១ នេះដែរ ទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ២.២៩២.១៣៦.២១៤.០០០រៀល កើនឡើងចំនួន ៤២៧.៥១៨.០៧៤.០០០រៀល ឬ ២២,៩៣% និងមូលធនសរុបមានចំនួន ១.១៦៦.៦២៨.២១៣.០០០រៀល កើនឡើងចំនួន ១៨៤.៥៧៥.៥៥៦.០០០រៀល ឬ ១៨,៧៩%។
អនុបាតហិរញ្ញវត្ថុសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២១ មានដូចខាងក្រោម៖
១. អនុបាតសន្ទនីយភាព
១.១ អនុបាតចរន្ត ២,២៣ ដង
១.២ អនុបាតចរន្តលឿន ១,៥៣ ដង
២. អនុបាតចំណេញភាព
២.១ អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម 0,៩៧ %
២.២ អនុបាតចំណេញធៀបនឹងមូលធន ១,៩០ %
២.៣ អនុបាតគម្លាតចំណេញដុល ៣១,៣១ %
២.៤ អនុបាតគម្លាតចំណេញភាព ២៣,៦៩ %
២.៥ ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ២៥២,៤១ រៀល
៣. អនុបាតលទ្ធភាពសងការប្រាក់ ៣០,០៤ ដង