សេចក្តីលម្អិត៖: ក្នុងឆ្នំា២០២១ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៣៦៩.១៤៥.២៥៧.០០០រៀល កើនឡើងជាងឆ្នំា២០២០ ចំនួន ៤៤.៧៧៧.៤០១.០០០រៀល ឬ ១៣,៨០% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុចំនួន ១២៩.២៧៣.៩១៧.០០០រៀល កើនឡើងចំនួន ៤០.៩២២.០៧២.០០០រៀល ឬ ៤៦,៣២% បើធៀបនឹងឆ្នំា២០២០។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០២១ នេះដែរ ទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ២.៣០៦.៨០៦.១៧៤.០០០រៀល កើនឡើងចំនួន ៤៤២.១៨៨.០៣៤.០០០រៀល ឬ ២៣,៧១% និងមូលធនសរុបមានចំនួន ១.១៦៦.៦២៨.២១៣.០០០រៀល កើនឡើងចំនួន ១៨៤.៥៧៥.៥៥៦.០០០រៀល ឬ ១៨,៧៩%។
អនុបាតហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០២១ មានដូចខាងក្រោម៖
១. អនុបាតសន្ទនីយភាព
១.១ អនុបាតចរន្ត ១,៦៥ ដង
១.២ អនុបាតចរន្តលឿន ១,១១ ដង
២. អនុបាតចំណេញភាព
២.១ អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ៦,២០ %
២.២ អនុបាតចំណេញធៀបនឹងមូលធន ១២,០៣ %
២.៣ អនុបាតគម្លាតចំណេញដុល ៤២,៥៦ %
២.៤ អនុបាតគម្លាតចំណេញភាព ៣៥,០២ %
២.៥ ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ១.៤៨៦,៣៧ រៀល
៣. អនុបាតលទ្ធភាពសងការប្រាក់ ៣២,៧៦ ដង
សម្រាប់ឆ្នាំ២០២២ រ.ទ.ស.ភ គ្រោងផលិតទឹកចំនួន ២២៨.៧៣៥.៦១៤ម៣ ជាមួយនឹងការពង្រីកបណ្តាញចែកចាយទឹកបន្ថែម ២៨០.០០០ម៉ែត្រ និងគ្រោងចំណូលសរុបចំនួន ៣៣២.០៣៤.០០២.០០០រៀល និងចំណាយសរុបចំនួន ២១៦.១៥០.៣៥៣.០០០រៀល ដូចដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលទាំងពីរ។