សេចក្តីលម្អិត៖: ក្នុងត្រីមាសទី២ ឆ្នំា២០២២ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៨០.៣១៨.៨២៧.០០០រៀល កើនឡើងជាងត្រីមាសទី២ ឆ្នំា២០២១ ចំនួន ៣.១៣៧.៤៣២.០០០រៀល ឬ ៤,០៧% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ២៧.៧៩១.៥៨៥.០០០រៀល កើនឡើងចំនួន ១០.៩៨០.៨១១.០០០រៀល ឬ ៦៥,៣២% បើធៀបនឹងត្រីមាសទី២ ឆ្នំា២០២១។ សម្រាប់រយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ រ.ទ.ស.ភ មានចំណូលសរុបចំនួន ១៦២.៣៣៨.៨៣៧.០០០រៀល កើនឡើងចំនួន ១.១៥២.៤៩៩.០០០រៀល ស្មើនឹង ០,៧២% និងចំណេញសុទ្ធសរុបចំនួន ៥៨.០៨៣.៣៣៤.០០០រៀល កើនឡើងចំនួន ១០.៥០០.៩៥៧.០០០រៀល ស្មើនឹង ២២,០៧% បើធៀបនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០២១។ នាថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០២២ នេះដែរ ទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ២.៥៣៧.៨៣៩.៥៤៣.០០០រៀល កើនឡើងចំនួន ២៣១.០៣៣.៣៦៩.០០០រៀល ឬ ១០,០២% និងមូលធនសរុបមានចំនួន ១.២២០.៦៦៧.២៩៥.០០០រៀល កើនឡើងចំនួន ៥៤.០៣៩.០៨២.០០០រៀល ឬ ៤,៦៣%។
អនុបាតហិរញ្ញវត្ថុសម្រាប់ត្រីមាសទី២ ឆ្នាំ២០២២ មានដូចខាងក្រោម៖
១. អនុបាតសន្ទនីយភាព
១.១ អនុបាតចរន្ត ១,៨២ ដង
១.២ អនុបាតចរន្តលឿន ១,២៣ ដង
២. អនុបាតចំណេញភាព
២.១ អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ១,១២ %
២.២ អនុបាតចំណេញធៀបនឹងមូលធន ២,៣០ %
២.៣ អនុបាតគម្លាតចំណេញដុល ៣១,៧៣ %
២.៤ អនុបាតគម្លាតចំណេញភាព ៣៤,៦០ %
២.៥ ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ៣១៩,៥៤ រៀល
៣. អនុបាតលទ្ធភាពសងការប្រាក់ ៥,៨៥ ដង