សេចក្តីលម្អិត៖: ក្នុងត្រីមាសទី៣ ឆ្នំា២០២២ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៩១.៩០៣.៨៥៨.០០០រៀល ថយចុះជាងត្រីមាសទី៣ ឆ្នំា២០២១ ចំនួន ២៣.៣៧៨.៧០៤.០០០រៀល ឬ ២០,២៨% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ២៨.០១១.៩២៦.០០០រៀល ថយចុះចំនួន ៣១.៧២៦.៧៥៤.០០០រៀល ឬ ៥៣,១១% បើធៀបនឹងត្រីមាសទី៣ ឆ្នំា២០២១។ សម្រាប់រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ រ.ទ.ស.ភ មានចំណូលសរុបចំនួន ២៥៣.៩១១.៦៩១.០០០រៀល ថយចុះចំនួន ២២.៥៥៧.២០៤.០០០រៀល ស្មើនឹង ៨,១៦% និងចំណេញសុទ្ធសរុបចំនួន ៨៦.០៩៥.២៦០.០០០រៀល ថយចុះចំនួន ២១.២២៥.៧៩៦.០០០រៀល ស្មើនឹង ១៩,៧៨% បើធៀបនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០២១។ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០២២ នេះដែរ ទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ២.៦០៦.៩៧៧.១៤៣.០០០រៀល កើនឡើងចំនួន ៣០០.១៧០.៩៦៩.០០០រៀល ឬ ១៣,០១% និងមូលធនសរុបមានចំនួន ១.២៤៨.៦៧៩.២២១.០០០រៀល កើនឡើងចំនួន ៨២.០៥១.០០៨.០០០រៀល ឬ ៧,០៣%។
អនុបាតហិរញ្ញវត្ថុសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២២ មានដូចខាងក្រោម៖
១. អនុបាតសន្ទនីយភាព
១.១ អនុបាតចរន្ត ១,៨៦ ដង
១.២ អនុបាតចរន្តលឿន ១,២៣ ដង
២. អនុបាតចំណេញភាព
២.១ អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ១,០៩ %
២.២ អនុបាតចំណេញធៀបនឹងមូលធន ២,២៧ %
២.៣ អនុបាតគម្លាតចំណេញដុល ៤២,៨២ %
២.៤ អនុបាតគម្លាតចំណេញភាព ៣០,៤៨ %
២.៥ ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ៣២២,០៨ រៀល
៣. អនុបាតលទ្ធភាពសងការប្រាក់ ៣,៧៣ ដង