សេចក្តីលម្អិត៖: ក្នុងត្រីមាសទី៤ ឆ្នំា២០២២ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៩២.២៦៦.៤៦៥.០០០រៀល ថយចុះជាងត្រីមាសទី៤ ឆ្នំា២០២១ ចំនួន ៤០៩.៨៩៧.០០០រៀល ឬ ០,៤៤% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ២២.០៩០.៦០៥.០០០រៀល កើនឡើងចំនួន ១៣៧.៧៤៤.០០០រៀល ឬ ០,៦៣% បើធៀបនឹងត្រីមាសទី៤ ឆ្នំា២០២១។ សម្រាប់រយៈពេល១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ រ.ទ.ស.ភ មានចំណូលសរុបចំនួន ៣៤៦.១៧៨.១៥៦.០០០រៀល ថយចុះចំនួន ២២.៩៦៧.១០១.០០០រៀល ឬ ៦,២២% និងចំណេញសុទ្ធសរុបចំនួន ១០៨.១៨៥.៨៦៥.០០០រៀល ថយចុះចំនួន ២១.០៨៨.០៥២.០០០រៀល ឬ ១៦,៣១% បើធៀបទៅនឹងរយៈពេល១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០២២ នេះដែរទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ២.៦៨៤.១៣៥.៨៧៥.០០០រៀល កើនឡើងចំនួន ៣៧៧.៣២៩.៧០១.០០០រៀល ឬ ១៦,៣៦% និងមូលធនសរុបមានចំនួន ១.២៧២.២១៣.០៤៧.០០០រៀល កើនឡើងចំនួន ១០៥.៥៨៤.៨៣៤.០០០រៀល ឬ ៩,០៥%។
អនុបាតហិរញ្ញវត្ថុសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២២ មានដូចខាងក្រោម៖
១. អនុបាតសន្ទនីយភាព
១.១ អនុបាតចរន្ត:២,១៦ ដង
១.២ អនុបាតចរន្តលឿន :១,៤៣ ដង
២. អនុបាតចំណេញភាព
២.១ អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម:០,៨៤ %
២.២ អនុបាតចំណេញធៀបនឹងមូលធន:១,៧៥ %
២.៣ អនុបាតគម្លាតចំណេញដុល :៣០,៣៥ %
២.៤ អនុបាតគម្លាតចំណេញភាព:២៣,៩៤ %
២.៥ ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ:២៥៣,៩៩ រៀល
៣. អនុបាតលទ្ធភាពសងការប្រាក់:៣,៣៦ ដង
សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៣ យើងគ្រោងផលិតទឹកស្អាត ៥៧.៤១៤.៧០០ម៣ ជាមួយនឹងការពង្រីក បណ្តាញចែកចាយទឹកបន្ថែម ១៦២គីឡូម៉ែត្រ និងគ្រោងចំណូលសរុប ចំនួន ៩៦.៩២៧.៣៩៤.០០០រៀល និងចំណាយសរុបចំនួន ៧៣.៩៨៣.០២៨.០០០រៀល ដូចដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលទាំងពីរ