សេចក្តីលម្អិត៖: ក្នុងត្រីមាសទី២ ឆ្នំា២០២៣ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៩៩.៥៦២.៤៩៦.០០០រៀល កើនឡើងជាងត្រីមាសទី២ ឆ្នំា២០២២ ចំនួន ១៩.២៤៣.៦៦៩.០០០រៀល ឬ  ២៣,៩៦% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន  ១៣.២៣១.២៩៩.០០០រៀល ថយចុះចំនួន  ១៤.៥៦០.២៨៦.០០០រៀល ឬ  ៥២,៣៩% បើធៀបនឹងត្រីមាសទី២ ឆ្នំា២០២២។ សម្រាប់រយះពេល៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ រ.ទ.ស.ភ មានចំណូលសរុបចំនួន  ១៨២.៥៧៤.១០៩.០០០រៀល កើនឡើងចំនួន ២០.២៣៥.២៧២.០០០រៀល ឬ  ១២,៤៦% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន  ៥១.៦៤១.៦៨៦.០០០រៀល ថយចុះចំនួន ៦.៤៤១.៦៤៨.០០០រៀល ឬ  ១១,០៩% បើធៀបនឹងរយះពេល៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០២២។ នាថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០២៣ នេះដែរទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ២.៨៥៩.៤០៦.៦៨៤.០០០រៀល កើនឡើងចំនួន ១៧៥.២៧០.៨០៩.០០០រៀល ឬ ៦,៥៣% និងមូលធនសរុបមានចំនួន ១.៣១៩.៥៤៩.៥៧៥.០០០រៀល កើនឡើងចំនួន ៤៧.៣៣៦.៥២៨.០០០រៀល ឬ ៣,៧២%។
អនុបាតហិរញ្ញវត្ថុសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៣ មានដូចខាងក្រោម៖ 
១.  អនុបាតសន្ទនីយភាព
១.១  អនុបាតចរន្ត       ២,០៤ ដង
១.២  អនុបាតចរន្តលឿន  ១,៤០ ដង
២. អនុបាតចំណេញភាព
២.១  អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម     ០,៤៧ %
២.២  អនុបាតចំណេញធៀបនឹងមូលធន      ១,០១%
២.៣  អនុបាតគម្លាតចំណេញដុល        ៣៨,៨៦ %
២.៤  អនុបាតគម្លាតចំណេញភាព        ១៣,២៩ %
២.៥  ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ       ១៥២,១៣ រៀល
៣. អនុបាតលទ្ធភាពសងការប្រាក់   ១,៩៧ដង
សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៣ រ.ទ.ស.ភ គ្រោងផលិតទឹកស្អាត  ៧៤.១៨៦.៣០០ម៣ ជាមួយនឹងការពង្រីក បណ្តាញចែកចាយទឹកបន្ថែម ១២៣.៥២០ម៉ែត្រ និងគ្រោងចំណូលសរុបចំនួន ១០២.៩៦៩.២៧២.០០០រៀល និងចំណាយសរុបចំនួន ៦២.២៥៥.២៩១.០០០រៀល ដូចដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលទាំងពីរ។