សេចក្តីលម្អិត៖: ក្នុងត្រីមាសទី២ ឆ្នំា២០២៤ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៩២.៥៩៨.៧១៨.០០០រៀល ថយចុះជាងត្រីមាសទី២ ឆ្នំា២០២៣ ចំនួន ៦.៩៦៣.៧៧៨.០០០រៀល ឬ ៦,៩៩% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ២.៤២៥.៩២៨.០០០រៀល ថយចុះចំនួន ១០.៨០៥.៣៧១.០០០រៀល ឬ ៨១,៦៧% បើធៀបនឹងត្រីមាសទី២ ឆ្នំា២០២៣។ សម្រាប់រយៈពេល៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ រ.ទ.ស.ភ មានចំណូលសរុបចំនួន ១៩៩.២៣១.៧៥៧.០០០រៀល កើនឡើងចំនួន ១៦.៦៥៧.៦៤៨.០០០រៀល ឬ ៩,១២% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៥៤.៥១៨.៣៥៧.០០០រៀល កើនឡើងចំនួន ២.៨៧៦.៦៧១.០០០រៀល ឬ ៥,៥៧% បើធៀបទៅនឹង រយៈពេល៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។ នាថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០២៤ នេះដែរ ទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ៣.២៤៤.៣៣៧.៣០១.០០០រៀល កើនឡើងចំនួន ៨៥.២៧៦.៩៧៨.០០០រៀល ឬ ២,៧០% និងមូលធនសរុបមានចំនួន ១.៤៤៤.៤៦៩.៧៣៧.០០០រៀល កើនឡើងចំនួន ៤៩.៩៥២.២៦៦.០០០រៀល ឬ ៣,៥៨%។
អនុបាតហិរញ្ញវត្ថុសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៤ មានដូចខាងក្រោម៖
១. អនុបាតសន្ទនីយភាព
១.១ អនុបាតចរន្ត ២,៨៣ ដង
១.២ អនុបាតចរន្តលឿន ១,៦០ ដង
២. អនុបាតចំណេញភាព
២.១ អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ០,០៧ %
២.២ អនុបាតចំណេញធៀបនឹងមូលធន ០,១៧ %
២.៣ អនុបាតគម្លាតចំណេញដុល ២៧,៩០ %
២.៤ អនុបាតគម្លាតចំណេញភាព ២,៦២ %
២.៥ ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ២៧,៨៩ រៀល
៣. អនុបាតលទ្ធភាពសងការប្រាក់ ១,០៥ដង
សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៤ យើងគ្រោងផលិតទឹកស្អាត ៧៨.៩៥៤.២០០ម៣ ជាមួយនឹងការពង្រីក បណ្តាញចែកចាយទឹកបន្ថែម ១២៦.០២០ម៉ែត្រ និងគ្រោងចំណូលសរុបចំនួន ១១៤.៧៤៩.២០៥.០០០រៀល និងចំណាយសរុបចំនួន ៧០.៤៨៩.៣៨៤.០០០រៀល ដូចដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលទាំងពីរ។